Tuesday, February 1, 2022

យល់ដឹងពីកុំព្យួទ័រ | understanding of Computer

យល់ដឹងពីកុំព្យួទ័រ


[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]

១.ដូចម្តេចដែលហៅថា Computer? 

  •  Computer​ គឺជាម៉ាស៊ីនឬ ឧបករណ៍ដែលដំណើរការមានទាំងការគណនា និងការប្រតិបត្តិការដោយផ្អែកលើការផ្តល់ទិន្ន័យតាមរយៈ ផ្នែកទន់ (Software)និង​ ផ្នែករឹង (Hardware)។វាត្រូវបានរចនាឡើងដើម្បីអនុវត្តកម្មវិធីនិងផ្ដល់នូវដំណោះស្រាយផ្សេងៗគ្នាដោយរួមបញ្ចូលនូវសមាសភាគផ្នែករឹងនិងផ្នែកទន់រួមបញ្ចូលគ្នា។

១.១ ដូចម្ដេចដែលហៅថា Software?

  • Software​ គឺជាកម្មវិធីនិងព័ត៌មានប្រតិបត្តិការណ៍ផ្សេងៗដែលប្រើដោយកុំព្យូទ័រដែលយើងមិនអាចប៉ះបាន។

១.២​ ដូចម្ដេចដែលហៅថា​ Hardware?

  • Hardware គឺជា Electronic Device ដែលអាចប្រើបានតាមពាក្យបញ្ជាដើម្បីបញ្ជូលព័ត៌មាននិងដំណើរការព័ត៌មាន។

  • ផ្នែកខាងក្រៅនៃ System Unit មានដូចជា monitor, keyboard, and mouse។
  • ផ្នែកខាងក្នុងនៃ System Unit មានដូចជា hard disk drive, motherboard, video card, Ram, CD Rom។

២.​ System Unit

  • System Unit គឺជាធុងដែលផ្ទុកសមាសធាតុជាច្រើនដែលបង្កើតបានជា Computer System ដែលមានដូចជា motherboard, CPU, RAM, Hard Disk។ សមាសធាតុដែលសំខាន់ជាងគេគឺ Microprocess និង​ Memory ដែល Microprocessor សម្រាបគ្រប់គ្រង គណនា និងផលិត​ Information ចំពោះ Memory សម្រាប់ផ្ទុកព័ត៌មានបណ្តោះអាសន្ន។​ រូបខាងក្រោមនេះជា System Unit ៖

២.១ Power Supply

  • Power Supply គឺជាដុំភ្លើងសម្រាប់បម្លែងភ្លើងពីAC ទៅ DC និងមានខ្សែរភ្ជាប់ចរន្តបញ្ជូនទៅឲ្យសមាសធាតុ Electronic របស់វានិងដើម្បីតំណាង Data និងការបញ្ជា។ខាងក្រោមនេះជារូបភាព Power Supply របស់ Computer:


២.២ CPU

  • CPU មកពីពាក្យថា Central Processing Unit ឬ Main Processor គឺជាផ្នែកគិតរបស់កុំព្យួទ័រ។ CPU មានមុខងាជាខួរក្បាលរបស់កុំព្យួទ័រ​ ហើយវាអនុវត្តពាក្យបញ្ជាធ្វើការគណនា និងធ្វើការបម្លែងជាមួយសមាសធាតុ Hardware ផ្សេងទៀតដែលត្រូវការចាំបាច់ដើម្បីដំណើរការកុំព្យួទ័រ។ CPU ជាបន្ទះតូចមួយធ្វើអំពីជាតិស៊ីលីស្យូម(Silicon) ហើយភ្ជាប់ទៅ Motherboard តាមរយះម្ចុលឆ្មារៗ។ ម្ចុលឆ្មារៗនេះត្រូវប្រមូលផ្តុំជាមួយនឹង Transistor, Resistors​ និង Capacitor (ផ្ទុកអគ្គិសនិ)។

២.៣ RAM

  • RAM មកពីពាក្យថា Random Access Memory។ វាគឺជា Memory សម្រាប់ ធ្វើការរបស់កុំព្យួទ័រ។​ RAM ផ្ទុកព័ត៌មាននិងពាក្យបញ្ជាជាបណ្តោះអាសន្ន។ ដូច្នេះពាក្យបញ្ជាទាំងអស់អាចបញ្ចេញមក RAM ដោយ CPU របស់កុំព្យួទ័រ។ RAM ត្រូវបង្កើតឡើងពីបន្ទះ RAM ដែលនៅដាច់ពីគ្នាដោយដោតជាប់ទៅលើ Motherboard នៃកុំព្យួទ័រដែលស្ថិតនៅខាងក្នុង System Unit។

២.៤ Motherboard

  • Motherboard ជាបន្ទះសៀគ្វីធំមួយនៅក្នុង System Unit ហើយជាធម្មតាវាជាកម្រាលនៃ​System Unit គ្រប់សមាសភាពអេឡិចត្រូនិចរបស់កុំព្យួទ័រត្រូវបានភ្ជាប់ទៅនឹង Motherboard តាមរយះ Connecter ផ្សេងៗ។ Motherboard ខ្លះផលិតឡើងដោយមាន​ Sound Video Universal Bus (BUS)និង SCSI (Skuzzy) របៀបនេះអាចកាត់បន្ថយ Slot ខ្លះនិងកាត់បន្ថយតំលៃទៅលើការបន្ថែមទៅលើ​ BUS។


២.៥ Hard Drive

  • Hard Disk or Hard Drive គឺជា Storage សម្រាប់រក្សាទុកឯកសារ(Data)ផ្សេង មានដូចជា image, file, voice, Videos, program install។ ជាទូទៅ Hard Disk មានពីរប្រភេទជាមូលដ្ធានគឺ Internal និង External:
- Internal Hard Disk: ត្រូវបានគេដាក់ក្នុង System Unit ដែលអាច​ ផ្ទុក និងទាញយកមកប្រើវិញបានភ្លាមៗ។ គ្រប់ Microcomputer ទាំងអស់ប្រើ Internal Hard Disk ដើម្បីផ្ទុក Operation System និង Application មួយចំនួនដូចជា Word និង Excel។
  • - External Hard Disk: នៅពេលដែល Internal Hard Disk ផ្តល់នៅដំណើរការប្រើប្រាស់បានដោយវានៅនឹងកន្លែងមិនអាចផ្លាស់ទីបាន។ External Hard Disk ជាប្រភេទអាចភ្ជាប់ជាមួយ USB ឬ Firewire port ទៅ System Unit​។ External Hard Disk អាចដាក់តាមខ្លួនបានដែលមានសុវត្ថិភាពក្នុងការការពារ Data ដែលប្រើសម្រាប់ Backup data និងអាចផ្ទេរ Data បាន។


  • ២.៦ CD/ DVD ROM
    CD/ DVD Rom ជាកន្លែងសម្រាប់Play CD​​ (Compact Disk) និង DVD (Digital Versatile Disk)។
    ៣.​ Ports
    Portsគឺជារន្ធសម្រាប់​ external device ដែលភ្ជាប់ទៅនឹង System unit។ Port ខ្លះភ្ជាប់ផ្ទាល់ទៅ System board ដោយបញ្ចូលទៅក្នុង Slots នៅលើ system board។ Port ចែកចេញជាពីរគឺៈ Standard ports និង Specialized port។

    - Standard Ports

    Microcomputer ភាគច្រើនគេផលិតមកដោយមាន Standard port ជាស្រេចសម្រាប់ភ្ជាប់ Monitor, Keyboard, Mouse ,VGA, USB port, Lan port, Audio port។

    - Specialized Ports

    បន្ថែមទៅលើ Standard port។

    ៤.​ Monitor

    គឺជា Output Device សម្រាប់Display រាល់ព័ត៌មានទាំងអស់ក្នុងទម្រង់ជារូបភាព។វាទទួលរូបភាពពី System Unit តាមរយះខ្សែ VGA or HDMI។

    ៥.​ Keyboard

    Keyboard ជាអ្វី? Keyboard គឺជាInput Device មួយដែលអនុញ្ញាតឲ្យអ្នកប្រើអាច សរសេរអក្សរ លេខ នឹងសញ្ញាផ្សេងៗបានទៅឲ្យComputerតាមរយៈការTyping។

    ៥.១ មុខងាររបស់ Keyboard

    ៥.១.១ Function keys ឬ​ F keys

    Function keys ឬ​ F keys ត្រូវបានតម្រៀបជួរនៅលើកំពូលនៃKeys board ហើយមានឈ្មោះពី F1 ដល់ F12 ។ គ្រាប់ចុចទាំងនេះដើរតួនាទីជាផ្លូវកាត់សម្រាប់មុខងារមួយចំនួនដូចជា ការរក្សាទុកឯកសារការបោះពុម្ពទិន្នន័យឬការធ្វើឱ្យទំព័រ refresh។ ឧទាហរណ៍គ្រាប់ចុច F1 ជារឿយៗត្រូវបានប្រើជាជំនួយលំនាំដើមនៅក្នុងកម្មវិធីជាច្រើន។ គ្រាប់ចុច F5 ត្រូវបានប្រើនៅក្នុងកម្មវិធីអ៊ីនធឺណិតដើម្បីធ្វើឱ្យស្រស់ឬផ្ទុកទំព័របណ្ដាញឡើងវិញ។ មុខងារនៃKeys ទាំងនេះអាចខុសអាស្រ័យលើOperation System និង Programesនីមួយៗ។



    ៥.១.២​ Direction keys ឬ​ Arrow keys

    Direction keys ឬ​ Arrow keysគឺជាkeys ដែលមានទិសដៅបួនសម្រាប់បញ្ជាឲ្យវត្ថុមួយផ្លាស់ប្តូរទីតាំងបានគឺ left arrow (back arrow), up arrow, down arrow​ និង right arrow (forward arrow)

    ៥.១.៣ Numeric keypad


    Numeric keypad ឬ​ Numpadឬ ten keyគឺជាkeys ដែលទូទៅមានចំនួន17keys វាឋិតនៅផ្នែកខាងស្តាំនៃKeyboardទាំងមូល វាមានមុខងារជាCalculatorនិងបញ្ជូលលេខ។

    ៦. Mouse

    A Computer Mouseគឺឧបករណ៍កាន់នឹងដៃជាប្រភេទInput deviceវាមានទ្រនិចមួយសម្រាប់ចង្អុលនៅលើ Monitor computer គឺហៅថាCursor ដែលរត់ចុះរត់ឡើងនៅលើកញ្ចក់​ (Monitor) Computer។ វាអាច Move, Select Text, Icons, Files, Folder​ បាន។


    ៦.១ មុខងារButton នៅលើMouse


    Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna Veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat.

    1 comments:

    Start Work With Me

    Contact Us
    BUN THORN
    +855 96/97 2018 555
    Phnom Penh