Wednesday, April 5, 2017

តើអ្វីទៅជា Client Server?

   
   Server Base Network (Client Server Network) គឺជា Network មួយប្រភេទដែលរាល់បណ្ដាComputerទាំងអស់ ត្រូវបានតភ្ជាប់ដោយមាន Computerមួយដែលជាអ្នកធ្វើការ គ្រប់គ្រងហៅថា Server ហើយ Computerផ្សេងទៀតដែលភ្ជាប់មកកាន់ Server ហៅថាClient។ ការប្រើប្រាស់ប្រព័ន្ធ Computer Network ប្រភេទនេះគឺមានសុវត្ថិភាពខ្ពស់ (High Security) ទាំងការគ្រប់គ្រងឯកសារ និងការគ្រប់គ្រងលើ Users ។
  • Server ជាម៉ាស៊ីនដែលជាអ្នកគ្រប់គ្រងលើប្រព័ន្ធ Network ទាំងមូលនឹងជាម៉ាស៊ីដែលចែកចាយទិន្នន័យ នឹង កំណត់សីទ្ធផ្សេងៗទៅឲ្យ User ៕ល៕
  • OS ដែលគេនិយមប្រើប្រាស់នៅលើ Server មានដូចជា៖
  • - Windows NT Server 4.0
    - Windows 2000 Advenced Server SP4 - Windows Server 2003
    - Windows Server 2008
    - Windows Server 2012 (R2),Windows Server 2016......
    - Linux
    - Unix
    - Novel Netware

  • Client គឺវាដូចជាម៉ាស៊ីន PC ធម្មតាប៉ុន្តែវាអាចស្នើរយកពត៌មាន (Data) ឬ  Application  Program ពីម៉ាស៊ីនមេ (Server) ឫ កុំព្យូទ័រផ្សេងៗទៀត នៅក្នុង Network ។
  • OS ដែលគេនិយមប្រើប្រាស់នៅលើ Client មានដូចជាៈ
- Windows 3.11
- Windows 95
- Windows 98
- Windows Me
- Windows Vista
- Windows xp,7,8 & 10​​ ។ល៕
  • គុណសម្បតិ្តរបស់ Client Server Network
- គ្រប់ Resource និង Data Security ត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនServer។ មានន័យថាការប្រើប្រាស់ Resourceបានឬ មិនបានអាស្រ័យលើ Server ជាអ្នកកំណត់ឲ្យ។
- គ្រប់សមាសធាតុរបស់ Network គេអាចជំនួស ឬ ដោះដូរបាន តាមតំរូវការកើតឡើង និងមាន CPU ធំធ្វើការបានលឿន
- គេអាចបញ្ចូលបច្ចេកវិទ្យាថ្មី បានយ៉ាងងាយស្រួល
- អាចគ្រប់គ្រង Server តាមលក្ខណះគ្រប់ Flat Forms
  • គុណវិបត្តិរបស់ Client Server Network
 -  ចំណាយទុនច្រើនសម្រាប់ទិញម៉ាស៊ីន Server
 - ត្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថា Network មានប្រសិទ្ធភាពខ្ពស់
 - បើម៉ាស៊ីន Server ខូច ឬ មិនដំណើរការ នោះប្រព័ន្ធ Network ទាំងមូលត្រូវបានគាំង។ 

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna Veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat.

0 comments:

Post a Comment

Start Work With Me

Contact Us
BUN THORN
+855 96/97 2018 555
Phnom Penh