តើកុំព្យូទ័រជាអ្វី? | What is Computer?
តើកុំព្យូទ័រជាអ្វី?
[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]
- កុំព្យូទ័រមកពីពាក្យ Compute មានន័យថាគណនា ឬគេឲ្យនិយមន័យថា ជាការគណនា គ្រប់គ្រង ស្វែងរក និងដំណើរការទិន្នន័យ។
- កុំព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិចដែលមានលទ្ធភាពទទួលបានព័ត៌មាន (ទិន្នន័យ) នៅក្នុងទម្រង់ជាក់លាក់មួយ និងដំណើរការប្រតិបត្តិទៅតាមការណែនាំ ឬ និតិវិធីដែលបានកំណត់ទុកជាមុន ហើយរាល់ដំណើរការទិន្នន័យទាំងអស់ វាមានទម្រង់ជាព័ត៌មាន (Information) ឬ សញ្ញា (Signal) ។
- វាយអត្ថបទ ធ្វើរបាយការណ៍ និងគណនាផ្សេងៗ
- គូសប្លង់ (ប្លង់ដី អគារ) គូសផែនទី
- គ្រប់គ្រង ធ្វើសិ្ថតិ វិភាគ និងព្យាករណ៍ទិន្នន័យ
- រក្សាទុកឯកសារដោយសុវត្ថិភាព
- ធ្វើអោយមនុស្សទូទាំងពិភពលោកអាចទំនាក់ទំនងគ្នាបាន
- លេងល្បែងកំសាន្ត (Gaming) ជជែកកំសាន្ត (Chatting) ...
- ជាពិសេសគឺជួយជម្រុញការងារផ្សេងៗរបស់យើងឱ្យបានលឿន
កុំព្យូទ័រផ្សំឡើងពីផែ្នកសំខាន់ៗ ២ គឺ៖ Hardware និង Software ។
- ផ្នែករឹង (Hardware) ៖
- Hardware គឺជាផែ្នករឹង ឬ ធាតុរឹងរបស់កុំព្យូទ័រ ដែលយើងអាចមើលឃើញ និងប៉ះបាន ។ Hardware មានដូចជា៖ Monitor, System Unit, Keyboard, Mouse, Printer, Scanner, Speaker, ……
- Monitor : មាននាទីបង្ហាញរូបភាព ព័ត៌មាន ឬទិន្នន័យផ្សេងៗឱ្យអ្នកប្រើប្រាស់ឃើញ វាមានរូបរាងស្រដៀងទៅនឹងទូរទស្សន៍។System Unit : ជាបង្គុំធំជាងគេ សំខាន់ជាងគេបង្អស់ក្នុងចំណោមប្រព័ន្ធកុំព្យូទ័រទាំងមូល នៅក្នុងនោះវាមាន ចំណែក Hardware ជាច្រើនទៀតដូចជា៖ Computer Case, Power Supply, Motherboard, CPU, RAM, Hard Disk, DVD-ROM, Floppy Disk,…។ល។
- Keyboard : មាននាទីសម្រាប់វាយបញ្ចូលទិន្នន័យ ឬ សម្រាប់ចង្អុលជ្រើសរើសយក Menu ណាមួយមកប្រើប្រាស់(មានមុខងារមួយចំនួនដូច Mouse ដែរ)។ Keyboard របស់កុំព្យូទ័រ Desktop មានចំនួន 101, 102, 104 ឬ 105 Keys ហើយវា ចែកចេញជា ៥ផ្នែកគឺ៖ Function Keys, Letter Keys, Special Keys, Arrow Keys និង Numeric Keys ឬ Keypad ។
- Mouse : មាននាទីចង្អុល ឬជ្រើសរើសយក Menu ណាមួយមកប្រើបានយ៉ាងរហ័ស ពោលគឺវាផ្លាស់ទីបាន ទាន់ចិត្តនៅលើអេក្រង់។
- Printer : ម៉ាស៊ីនបោះពុម្ព សម្រាប់បោះពុម្ពឯកសារចេញពីកុំព្យូទ័រមកដាក់លើក្រដាស
- Scanner : ម៉ាស៊ីនចម្លងរូបភាព ឬ ឯកសារដាក់ចូលទៅក្នុងកុំព្យូទ័រ
- Speaker : ឧបករណ៍បន្លឺសំលេង ឬ ឧបករណ៍បញ្ចេញសំលេង និងរួមមានឧបករណ៍បន្ទាប់បន្សំជាច្រើនទៀត....។ល។
2. ផ្នែកទន់ (Software)
- Software គឺជាផ្នែកទន់ដែលអាចមើលឃើញ តែមិនអាចប៉ះបាន ឬ គេអាចហៅម្យ៉ាងទៀតថាជាកម្មវិធីរបស់កុំព្យូទ័រ (Program) ដែលមានច្រើនប្រភេទដូចជា៖
- OS (Operating System): ជាប្រព័ន្ធប្រតិបត្តិការ ឬ ជាកម្មវិធីដំណើរការដំបូងរបស់កុំព្យូទ័រ ដែលអនុញ្ញាតិឱ្យ កម្មវិធីតូចៗជាច្រើនទៀតអាចដំណើរការលើវាបាន ហើយវាជាកម្មវិធីមួយដែលជួយបញ្ជាក់ថា Hardware ទាំងអស់របស់កុំព្យូទ័រដំណើរការត្រឹមត្រូវ ឬ អត់។ OS របស់កុំព្យូទ័រត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយចំនួនដូចជា៖
o Apple: Mac OS
o Linux: Linux OS
- Application Software: គឺជាកម្មវិធីតូចៗរបស់កុំព្យូទ័រដែលអាចដំណើរការបានបន្ទាប់ពីបានបញ្ចូល Operating System រួចហើយ។
0 comments:
Post a Comment