ស្វែងយល់ខ្លះៗអំពីការប្រើប្រាស់ E-mail
[info title="សំណូមពរ" icon="info-circle"] 👏សូមមេត្តា កុំយកអត្ថបទខ្ញុំទៅចុះផ្សាយផុសបន្តអី🙏បើចង់បានសូមមេត្តាដាក់ប្រភពឲ្យខ្ញុំផង សូមអរគុណ...!🙏 [/info]
1. តើ Mail គឺជាអ្វី?
- អ៊ីមែល គឺជាប្រព័ន្ធសារអេឡេត្រូនិចដែលពួកយើង ឬ មនុស្សទូទាំងពិភពលោកប្រើសំរាប់ធ្វើការទំនាក់ទំនងជាផ្លូវការ ឬ សំរាប់ការងារក្នុងស្ថាប័នណាមួយ។
- What is Yahoo ? www.yahoo.com = i-shareu@yahoo.com
- What is Gmail ? www.google.com = i-shareu@gmail.com
- What is Gmail ? www.google.com = i-shareu@gmail.com
- Yahoo & Gmail គឺជាសេវាកម្មអ៊ីម៉ែលឥតគិតថ្លៃនៅលើអ៊ីនធឺណេតដែលកំពុងត្រូវបានគេប្រើប្រាស់ សាកល្បង និងផ្ដល់ជូន អោយអ្នកប្រើប្រាស់។ ហើយពួកយើង និងមនុស្សទូទាំងពិភពលោកអាចបង្កើតសំរាប់ទំនាក់ទំនងការងារ ស្វែងរការងារ ដូចជាការផ្ញើ CV ឬធ្វើជំនួញផងដែល។ ដើម្បីចូលទៅបង្កើតអ៊ីមែលផ្ទាល់ខ្លួនបាននោះ យើងចូលតាមរយះអាស្រ័យដ្ឋានខាងក្រោម។
2. Company email or Business email
- Business Email គឺជា Email ដែលប្រើសម្រាប់ក្រុមហ៊ុន ឫ ស្ថាប័នផ្សេងៗ ក្នុងគោលបំណងចែករំលែក ឫ ផ្ញើនៅឯកសារផ្សេងៗ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និង រក្សាការសំងាត់របស់ក្រុមហ៊ុន។ Email ដែលប្រើសម្រាប់ក្រុមហ៊ុនគឺត្រូវបានដាក់បញ្ចូលនៅឈ្មោះរបស់ក្រុមហ៊ុននៅខាងក្រោយដូចជា employeename@i-shareu.com នេះគឺជា ID Email មិនមែនយើងគ្រប់គ្នាសុទ្ធតែអាចបង្កើតប្រើប្រាស់បានដូច Gmail or Yahoo នោះ ព្រោះរាល់ Business Email មុននឹងប្រើប្រាស់គឺត្រូវបានចុះបញ្ចីក្នុងក្រសួងមហាផ្ទៃជាមុនសិនទើបមានសិទ្ធក្នុងការប្រើប្រាស់ស្របច្បាប់។
3. តើ To, Cc, Bcc ជាអ្វី?
- To: គឺជាកន្លែងដែលយើងផ្ញើ Email ទៅ កាន់ Email ផ្សេងទៀត
- Cc: គឺជា Mail ដែលយើងចង់ឲ្យគាត់ដឹងលឺថាយើងទាំង ២ គឺពិតជាបានឆ្លើយឆ្លងគ្នាមែន ត្រង់កន្លែង Cc នេះអាចជាប្រធានយើង ថៅកែរបស់យើង….។ (ដើម្បីបញ្ជាក់ឲ្យគាត់ដឹងថា Mail នេះបានផ្ញើទៅនរណាខ្លះ)
- Bcc: នេះដូចទៅហ្នឹង Cc ដែលគ្រាន់តែអ្នកដែលបានទទួល Mail របស់យើងគឺគេពុំដឹងថាយើង Cc ឲ្យនរណានោះទេ។
0 comments:
Post a Comment