Saturday, October 29, 2016

ប្រវត្តិកុំព្យូទ័រ

ប្រវត្តិកុំព្យូទ័រ (Computer History)

 I.ប្រវត្តិកុំព្យូទ័រ
    • ក្រោយសង្រ្គាមលោកលើកទី ២ ក្នុងអំឡុងឆ្នាំ 1946 កុំព្យូទ័រត្រូវបានគេហៅថា Electronic Numerical Integrator and Calculator ដែលវាត្រូវបានឆ្លងកាត់ជា 5​ ដំណាក់កាលដូចខាងក្រោម៖
    1. ជំនាន់ទី 1 (1945-1955) អំពូលចង្កៀងអគ្គីសនីស្វ័យប្រវត្តិ (vacuum tubes) វាត្រូវបានបង្កើតដោយលោក Lee De Forest ។ វាមានប្រហែលជាង 18000 អំពូល និងមានទំហំប្រហែលបន្ទប់តូចមួយ។ ប្រសិទ្ធិភាពវាស្ទើរតែ ២ % នៃកុំព្យូទ័របច្ចុប្បន្ន។
    2. ជំនាន់ទី 2 (1955-1965) បច្ចេកវិទ្យាផ្អែកលើត្រង់ស៊ីស្វ័រភ្ជាប់ជាមួយអង់ចងចាំ (RAM) និងអាចបង្កើតបាននូវជំនាញរបស់វាដោយកម្មវិធីកុំព្យូទ័រ (Computer Application) ត្រូវបានសរសេរក្នុងកម្រិតខ្ពស់។
    3. ជំនាន់ទី 3 (1965-1975) បច្ចេកវិទ្យាផ្អែកលើIntegrated Circuit ដែលមានទំហំតូចដាក់លើតុបាន Destop ឬអាចយួរនឹងដៃបាន Laptop។
    4. ជំនាន់ទី 4 (1975-1989) ត្រូវបានគេពង្រីកប្រសិទ្ធិភាពគ្រប់គ្រង និងការងាររបស់ម៉ាស៊ីនកុំព្យូទ័របញ្ចូលជាខ្នាតធំ និងខ្នាតតូចបំផុតដែលអាចបញ្ចូលកិច្ចការស្មុគស្មាញនានាច្រើនទៅក្នុងប្រព័ន្ធតែ១ក្នុងកម្រិតខ្នាតតូចបំផុត។
    5. ជំនាន់ទី 5 (1989-បច្ចុប្បន្ន) បច្ចេកវិទ្យា VLSI (Very Large Scale Integration) ជាការរួមបញ្ចូលទិន្នន័យដែលមានទំហំរាប់លានត្រង់ស៊ីស្វ័រ (Transistor) និង Electronic Circuit ឲ្យក្លាយទៅជា Chip តែមួយ។
    • ម៉ូដែល Computer ដែលបង្កើតដំបូងគេបង្អស់
    II. ប្រភេទកុំព្យូទ័រ
    1. Super Computer: ប្រើក្នុងវិស័យគ្រប់គ្រងយោធា សភាវុធ ការព្យាករណ៍ឧតុនិយម ឬស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ជាពិសេសនៅលើអវកាស។
    2. Mainframe Computer:  ខ្សោយជាង Super Computer តែគេប្រើវាក្នុងការងារវិទ្យាសាស្ត្រធំៗ ផ្កាយរណប Internet និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
    3. Mini Computer: ចាត់ទុកជាថ្នាក់កណ្តាល ប្រើជា Server សម្រាប់គ្រប់គ្រង Computer ផ្សេងទៀតដែលជា Clients និងជាអ្នកចែកចាយនូវទិន្នន័យសំខាន់ៗ ។ សរុបមកគេវាក្នុងក្រុមហ៊ុនធំៗ សាលារៀន មន្ទីរពេទ្យជាដើម។
    4. Macro Computer: ជាកុំព្យូទ័រប្រើប្រាស់ជាធម្មតា ឬ អាចហៅវាថាជា personal computer ដូចជា Desktop Laptopជា​ដើម។
    III. តើកុំព្យូទ័រជាអ្វី?(What is Computer?
    • ជាម៉ាស៊ីនគិត ឬគណិតម៉ាស៊ីន និងជាម៉ាស៊ីនសម្រាប់បញ្ចូលព័ត៌មានក្នុងការអនុវត្តន៍មួយ។ ដំណើរការគិតរបស់វាលឿនជាងការគិតរបស់មនុស្ស តែវាគ្មានប្រាជ្ញាសម្រាប់គិតទេ គឺមនុស្សជាអ្នកបង្កើត និងធ្វើឲ្យវាចេះគិត។ ដូច្នេះវាជាឧបករណ៍មួយសម្រាប់ជំនួយក្នុងការគណនា ធ្វើប្លង់ គ្រប់គ្រង វិភាគ ព្យាករណ៍ និងរក្សាទិន្នន័យ ជាពិសេសជួយធ្វើការងារបានលឿន។
    IV-សមាសធាតុកុំព្យូទ័(Computer Component)
    • Hardware: ជាឧបករណ៍រូបសាស្រ្តដែលផ្សំឡើងអោយទៅជា Computer ដែលយើងមើលឃើញប៉ះបាន និងមានទំនាក់ទំនងជាមួយ Software សំរាប់ ដំណើរការ។
    • Software: ជាប្រព័ន្ធប្រតិបត្តិការងារដែលយើងបញ្ជាវាមានលក្ខណះជា​ Code ដែលយើងមិនអាចមើលយល់ដោយភ្នែកទទេតែវាបង្ហាញកម្មវិធីនៅលើអេក្រង់ (Screen)។
    • Hardware
    - System Unit ជាបង្គុំនៃផ្នែកHardware


    - Monitor: ជាឧបករណ៍សម្រាប់បង្ហាញនូវព័ត៌មានដែលទទួលបានពី System Unit ឬសកម្មភាពទាំងឡាយណាដែលយើងបានអនុវត្តតាមរយៈ VGA Card។


    - Keyboard: ជាឧបករណ៍សម្រាប់វាយបញ្ចូលព័ត៌មាន ឬសម្រាប់បញ្ចូលទៅលើកិច្ចការអ្វីមួយ។  Keyboard មាន ១០៤ ១០៥ ១០៧

    - Mouse: ជាឧបករណ៍សម្រាប់ប្រើប្រាស់ជំនួសក្រៅពីការប្រើប្រាស់ Keyboard យើងអាចបញ្ចូលចលនា Pointer របស់វានូវអ្វីដែល User ត្រូវការ។

    • Software: 
    Application Software ជាកម្មវិធីមួយផ្នែកដែលអនុវត្តន៍លើការងារផ្សេងៗដូចជាៈ
    • ធ្វើប្លង់ (Design)
    • គ្រប់គ្រងទិន្នន័យ (Database)
    • គណនា
    • រៀបចំគម្រោងផ្សេងៗ

      Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna Veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat.

      5 comments:

      1. សុំសួរមួយ ហេតុអ្វីត្រង់សុីសស្ទ័រ(Transistors)បងហៅថាត្រង់ស្វ័រទៅវិញ?

        ReplyDelete
        Replies
        1. អរគុណដែលបានចូរមក Comment ស្ថាបនា៕ សូមបងពិនិត្យមើលម្ដងទៀត៕
          តើបងចង់យាយត្រង់ចំណុចនេះឫ? (ជំនាន់ទី 5) ត្រង់ស៊ីសស្វ័រ (Transistor) និង Electronic Circuit ឲ្យក្លាយទៅជា Chip តែមួយ។

          Delete
      2. សូមសួរមួយតើបងមានមេរៀនទាក់ទងនឹង Programming ឫទេខ្ញុំចង់រៀនណាស់អរគុណ!៕

        ReplyDelete
        Replies
        1. មានតែសូមបងរងចាំពិព្រោះ គេហៈទំព័រមួយនេះកំពុងតែស្ថាបនា សូមអរគុណដែលបានចូរមកកាន់ Blog របស់ខ្ញុំៗនឹងខិតខំស្រាវជ្រាវរកនូវមេរៀនល្អៗដែលខ្ញុំបានសិក្សាស្រាវជ្រាវផ្សេងៗមកចែកជួន៕

          Delete
      3. ខ្ញុំសូម​ Copy ប្រវតិ្តកុំព្យូទ័រនឹងធ្វើជា​ Assigment បានអត់បង

        ReplyDelete

      Start Work With Me

      Contact Us
      BUN THORN
      +855 96/97 2018 555
      Phnom Penh